• Mon - Sat 8.00 - 18.00
  • 1010 Moon ave, New York, NY US
  • +1 212-226-3126


សេវាបន្ទាន់

ការទិញទូកជិះកម្សាន្ត

ការទិញទូកជិះកម្សាន្តគឺជាការទទួលខុសត្រូវដ៏ធំមួយ ហើយក៏ជាដំណាក់ស្មុគស្មាញសម្រាប់អ្នកដែលទើប​តែចាប់ផ្ដើមដំបូងផងដែរ។ សរុបមក គេត្រូវពិនិត្យ​ទៅលើលក្ខណៈវិនិច្ឆ័យជាច្រើនក្នុងពេលតែមួយ។ សម្រាប់បុគ្គលមួយចំនួន ការធ្វើសេចក្ដីសម្រេចចិត្ត​ត្រូវការពេលវេលាតែប៉ុន្មានថ្ងៃ ចំណែកបុគ្គខ្លះទៀត​ត្រូវការពេលវេលារហូតដល់រាប់ខែដើម្បីធ្វើការសម្រេចចិត្តជាចុងក្រោយ។ ការទិញមិនត្រឹមតែអាស្រ័យទៅលើបញ្ហាប្រាក់ប៉ុណ្ណោះទេ។ គេត្រូវពិចារណាទៅលើគុណភាព និងស្ថានភាពនៃជលយាន រយៈពេលផលិត ឬជួសជុល និងស្ថានភាពដែលអាចកើតឡើងដោយមិនបានដឹងមុនផ្សេងៗ​ទៀត។

នាវាថ្មី និងនាវាដែលប្រើប្រាស់រួច

ទូកកម្សាន្តឯកជនត្រូវបានបែងចែកជាប្រភេទផ្សេងៗ​ដូចខាងក្រោម៖

  • កែច្នៃ
  • ផលិត
  • ពាក់កណ្ដាលកែច្នៃ
  • ប្រើប្រាស់រួច

នៅពេលធ្វើការសម្រេចចិត្ត អ្នកទិញត្រូវពិចារណាទៅលើតម្លៃនាវា ព្រមទាំងលក្ខខណ្ឌនៃការថែទាំផងដែរ។ ជលយានកែច្នៃថ្មីមានតម្លៃខ្ពស់ណាស់ ប៉ុន្តែ​ត្រូវបាន​ផលិតទៅតាមតម្រូវការអតិថិជន និង​មានលក្ខណៈទំនើប។

គុណសម្បត្តិ និងគុណវិបត្តិនៃទីផ្សារគ្រឿងបន្លាស់

ការទិញទូកកម្សាន្តនៅផ្សារគ្រឿងបន្លាស់បន្លាស់​ជួយ​កាត់បន្ថយថ្លៃចំណាយបានយ៉ាងច្រើន ប៉ុន្តែគុណវិបត្តិ​នៃការទិញនៅទីផ្សារគ្រឿងបន្លាស់គឺ​អុកស៊ីតកម្មនាវា។ រយៈពេលបន្ទាប់មកទៀត​ ទូកត្រូវប៉ះទឹកដែល​បណ្ដាលឱ្យមានអុកស៊ីតកម្មលោហៈ ឬច្រែះតែម្ដង។ ក្រៅពីនេះ ផ្សិតអាចកើតឡើង។ ដូច្នេះ គេគួរពិនិត្យ​មើលនាវារកកន្លែងខូចដែលអាចមើលឃើញដោយផ្នែកផ្ទាល់ដោយសារស្ថានភាពដែលកើតឡើងដោយសារច្រែះ និងផ្សិត​នឹងធ្វើឱ្យទូកប្រើប្រាស់មិនបានយូរ។ ទោះជាយ៉ាងនេះក្ដី ម្ចាស់ទូកជាច្រើនតែងតែពិនិត្យស្ថានភាពនាវារបស់ខ្លួន និងធ្វើការថែទាំ។ ម្ចាស់ទូកដែលស្មោះត្រង់អាចផ្ដល់ការណែនាំផ្ទាល់​អំពីការបញ្ជា និងការថែទាំនាវា។

ការធ្វើដំណើរដោយទូកម៉ាស៊ីន និងទូក្ដោង

ការធ្វើដំណើរការតាមទូកក្ដោងគឺដូចគ្នាទៅនឹងការធ្វើដំណើរក្នុងរឿងប្រលោមលោកដូច្នោះដែរ ប៉ុន្តែប្រជាប្រិយភាពនៃរូបភាពនោះបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទោះបីជា​ទិសដៃនៃទូកកម្សាន្តអាចគ្រប់គ្រងបាន ប៉ុន្តែនៅតែមានការលំបាកក្នុងការបញ្ជាចង្កូតប្រសិនបើគេគ្មាន​ជំនាញ និងចំណេះដឹងច្បាស់លាស់ជាមុន។ គុណវិបត្តិមួយគឺថា ការថែទាំ និងការប្រើប្រាស់មានចំណាយខ្ពស់។

ការប្រើប្រាស់គោលដៅ

ទូកកម្សាន្តត្រូវបានបែងចែកជា 4 ប្រភេទអាស្រ័យ​ទៅលើទំហំផ្ទៃទឹកបើកបរ។

  • មហាសមុទ្រ
  • សមុទ្រ
  • ផ្ទៃទឹកក្បែរឆ្នេរ
  • ផ្ទៃទឹកឆ្ងាយពីឆ្នេរ

ក្នុងនាមជាអ្នកលក់ទូកកម្សាន្តដែលមានបទពិសោធន៍​ច្រើនឆ្នាំ យើងសូមណែនាំឱ្យអ្នកដើរទូកថ្មីថ្មោងធ្វើការ​សម្រេចចិត្តជាមុនថាតើខ្លួនគ្រោងនឹងធ្វើដំណើរក្នុងតំបន់ណា។ ប្រភេទនៃការធ្វើដំណើរការទោះជាមាន​ចម្ងាយជិត  ការធ្វើដំណើរឆ្ងាយតាមផ្លូវសមុទ្រ ឬ​ការធ្វើដំណើរទៅបរទេស គឺសុទ្ធតែជាចំណុចដែលត្រូវ​គិតគូរ។ ពួកគេមួយចំនួនចង់បានទូកដែលផលិតថ្មី​ដើម្បីពួកគេអាចរស់នៅលើនោះបាន។ អ្នកដែល​ធ្វើ​សេចក្ដីសម្រេចចិត្តបែបនេះ​គួរពិចារណាទៅលើ​ទំហំ ចំណុះ និងផាសុកភាពរបស់នាវា។

ទូកកម្សាន្តខ្នាតតូច ដែលមានបណ្ដោយមិនលើសពី 6 ម៉ែត្រ មានលក្ខណៈល្អប្រសើរសម្រាប់ការធ្វើដំណើរ​ជាក្រុមរយៈពេលខ្លី។ នាវាតូចៗទាំងនេះ​មានភាពងាយស្រួលដោយសារអាចដឹកជញ្ជូនបានច្រើន។ ទូកដែលមានប្រវែងសែសិបហ្វ៊ីតមានលក្ខណៈ​សមស្របជាងសម្រាប់ក្រុមធ្វើដំណើរធំ។

ការទិញទូកជិះកម្សាន្ត និងប្រាក់ចំណេញ

ទូកដែលល្អមានតម្លៃខ្ពស់។ ដូច្នេះ ការទិញទូកដែល​មានតម្លៃខ្ពស់អាចផ្ដល់នូវអត្ថប្រយោជន៍ដូចខាងក្រោម៖

  1. ការវិនិយោគល្អប្រសើរ៖ ការសន្សំសំចៃប្រាក់​នៅក្នុងគណនី ឬប្រាក់នៅក្នុងផ្ទះគឺ​សម្រាប់ផ្នែក​ភាគច្រើនដែលរកប្រាក់ចំណេញមិនបាន។ ផ្ទុយទៅវិញការវនិយោគឆ្លាតវៃផ្ដល់នូវវិធីសាស្រ្តការពារ​ពី​អតិផរណា។ គុណតម្លៃអាយុប្រើប្រាស់នៃជលយានគឺវែងជាងយានយន្ត។ ដូចនេះ ការវិនិយោគ​ទៅលើទូកផ្ដល់នូវភាពរីករាយជាច្រើន។
  2. ឱកាសវិស្សមកាល៖ ក្រៅពីនេះ ការមានទូកជិះកម្សាន្តផ្ដល់នូវឱកាយរីករាយនៅក្នុងដំណើរ​កម្សាន្ត។ និយាយឱ្យចំទៅគឺគេអាចធ្វើដំណើរនៅក្នុង​សមុទ្រនៅពេលណាក៏បាន។
  3. ការរស់នៅដោយមានសុខភាពល្អ៖ តាមរយៈការ​ដើរសមុទ្រ ម្ចាស់ទូកចំណាយពេលច្រើននៅទីកន្លែងដែលមានខ្យល់អាកាសគ្រប់គ្រាន់ ដែលជួយឱ្យមានសុខភាពល្អ និងមានរាងកាយមាំមួន។ ទូកតម្រូវឱ្យមានការថែទាំជាប្រចាំ ពោលគឺ ម្ចាស់ទូក​មិនអាចគ្រាន់តែអង្គុយរីករាយនៅលើទូកគ្រប់ពេលវេលាឡើយ។
  4. សមាជិកភាពនៅក្នុងក្លឹបសម្រាប់អ្នកចូលចិត្តជិះទូកដើរកម្សាន្ត៖ មានអ្នកខ្លះចូលចិត្តទូករហូតដល់ថ្នាក់គិតថាពួកគេមិនអាចរស់នៅដោយគ្មានការជិះទូកបាន។ គ្រប់ម្ចាស់ទូកថ្មីទាំងអស់ក្លាយជាសមាជិកសហគមន៍ដ៏រីករាយនេះ។ អ្នកដើរទូក​មានបុគ្គលិកលក្ខណៈ និងការគិតផ្សេងៗគ្នាអំពី​ជីវិត។
  5. ជាឱសថប្រឆាំងការធុញថប់អារម្មណ៍៖ នៅពេល​ធ្វើដំណើរតាមទូកលើសមុទ្រ បញ្ហាត្រូវបានរសាត់ទៅតាមជំនោរសមុទ្រ។ ប្រសិនបើមានទូក ម្ចាស់ទូកអាចមានសេរីភាពបែបនេះជារៀងរាល់ថ្ងៃ។

យើងរង់ចាំជួយអ្នកនៅក្នុងការជ្រើសរើសទូកដោយក្ដីរីករាយ។ សរុបមក បាវចនាវេបសាយត៍របស់យើងគឺ នរណាៗក៏អាចទូកដែលខ្លួនពេញចិត្តបានដែរ!