ថ្មីៗនេះប្រជាជនកាន់តែច្រើនអាចមានប្រាក់សម្រាប់ចំណាយក្នុងដំណើរកម្សាន្តដ៏អស្ចារ្យ។ ក្រៅពីរមណីយដ្ឋានទូទៅ អ្នកដើរកម្សាន្តជាច្រើនចូលចិត្តជិះនាវាប្រកបដោយផាសុកភាពដើម្បីដើរលេងលើលំហសមុទ្រដ៏អស្ចារ្យ។
សម្រាប់អ្នកដែលមានទ្រព្យធនគួរសមបានទិញទូកកម្សាន្តផ្ទាល់ខ្លួន ហើយអាចសម្រេចថាតើនៅពេលណា និងទីកន្លែងដែលត្រូវដើរកម្សាន្តនៅលើទូកដ៏ប្រណីតរបស់ខ្លួន។ អ្នកខ្លះទៀតជួលទូកជាជាងចំណាយប្រាក់ច្រើនដើម្បីទិញទូក។ ទោះជាយ៉ាងនេះក្ដី ជម្រើសនេះមិនមែនជាសេណារីយ៉ូអាក្រក់បំផុតឡើយ ដោយសារពួកគេអាចប្រើប្រាស់ទូកដែលប្រណីត និងប្រកបដោយផាសុកភាព។ ពួកគេនៅតែអាចមានពេលវេលាដ៏អស្ចារ្យដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។
តើការជួលទូកត្រូវចំណាយប្រាក់អស់ប៉ុន្មាន?
មុនពេលពិនិត្យមើលតម្លៃជួលទូក គេគួរពិនិត្យថាតើការជួលទូកផ្ដល់នូវសេវាកម្មអ្វីខ្លះជាមុនសិន។
ផ្នែកដែលមានតម្លៃខ្ពស់៖
សូមពិចារណាម្ដងមួយៗ៖
- តម្លៃជួលទូកពិតប្រាកដ ទោះបានកំណត់នៅក្នុងការចរចាដំបូង ឬមានបង្ហាញនៅលើវេបសាយត៍ អាចឃើញមាននៅក្នុងកាតាឡុករបស់យើង។ តម្លៃរួមមានដូចខាងក្រោម៖
– ការជួលទូក
– ជំនួយជួលទូក
– ការផ្ដល់សម្រាប់នាវិក
– ធានារ៉ាប់រងនាវា និងនាវិក
– កន្លែងចតនៅក្នុងផែរដ្ឋប្រសិនបើមាននៅតាមផ្លូវ
តម្លៃតែងតែអាស្រ័យទៅលើទំហំនាវា សម្ភារៈសម្រាប់កម្សាន្ត រដូវកាល និងអាយុ។ ទូកកាន់តែតូច និងកាន់តែចាស់ គឺថ្លៃឈ្នួលកាន់តែទាប។ កត្តានេះពាក់ព័ន្ធទៅនឹងការជួលនាវានៅក្នុងរដូវដែលមានភ្ញៀវតិច និងការកក់ឱ្យបានមុនគេ។ មានថ្លៃជួលទូកប្រចាំសប្ដាហ៍សមរម្យសម្រាប់ការធ្វើដំណើរប្រចាំសប្ដាហ៍។ ដើម្បីកំណត់រយៈពេលជួលខ្លីជាង គ្រាន់តែចែកតម្លៃនឹងប្រាំមួយ រួចគុណនឹងចំនួនថ្ងៃដែលចង់ជួលទាំងអស់។ សម្រាប់រយៈពេលវែងជាង ត្រូវចែកតម្លៃនឹងប្រាំពីរ រួចគុណនឹងចំនួនថ្ងៃទាំងអស់។ ដូច្នេះថ្លៃឈ្នួលមួយថ្ងៃខុសគ្នានៅក្នុងករណីទាំងពីរនេះ។ ហេតុអ្វីបាន “មានទាបជាងខ្ពស់ជាង”? តម្លៃខុសគ្នាគឺសមាមាត្រទៅនឹងចំនួនកម្មករដែលជួយរៀបចំនាវា។ សមាជិកនាវិកធ្វើការរៀបចំដូចគ្នាសម្រាប់ទាំងការធ្វើដំណើរឆ្ងាយ និងការធ្វើដំណើរជិត។ ក្រៅពីនេះ ថ្លៃឈ្នួលក៏មានបញ្ចូលពេលវេលាសម្រាកពីការជួលមួយទៅការជួលមួយផងដែរ។
- 2. ថ្លៃពាក់ព័ន្ធមានបញ្ចូលចំណាយទៅលើ៖
– ប្រេងឥន្ធនៈ
– ការផ្ដល់ជូនសម្រាប់អ្នកដំណើរ
– ភេសជ្ជៈ និងស្រាសម្រាប់ភ្ញៀវ
– ប្រេងឥន្ធនៈសម្រាប់សម្ភារៈកាត់ និងទឹក
– ថ្លៃឆ្លងព្រែក
– ចំណតទូកឯកជន
– បោកគក់
– ចំណាយផ្ទាល់ខ្លួនរបស់អ្នកដំណើរ
ថ្លៃចំណាយទាំងនេះត្រូវបានគណនានៅពេលចប់ការធ្វើដំណើរ។ អ្នកអាចបន្ថែមចំនួនសាមសិបភាគរយទៅលើតម្លៃដើមក៏បាន។
- អាករលើតម្លៃបន្ថែម
រដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើនបានអនុវត្តអាករលើតម្លៃបន្ថែមសម្រាប់ទំនិញ។ ចំណាយអាករលើតម្លៃបន្ថែមគឺអាស្រ័យលើរដ្ឋធ្វើដំណើរ និងទង់ជាតិរបស់នាវា។ ជាមធ្យមចំណាយអាករលើតម្លៃបន្ថែមមានចំនួនពីដប់ទៅម្ភៃភាគរយនៃថ្លៃទំនិញ។
- ប្រាក់ឱ្យក្រៅសម្រាប់នាវិក
ដំណើរកម្សាន្តរបស់អ្នកសប្បាយ ឬមិនសប្បាយគឺអាស្រ័យលើនាវិក។ ពួកគេថែទាំ និងបើកនាវាព្រមទាំងផ្ដល់សេវាសព្វគ្រប់ដល់អ្នកដំណើរ។ នៅក្នុងពេលធ្វើដំណើរ នាវិកផ្ដល់សេវាគ្រប់ពេលវេលា។ ហេតុដូច្នេះហើយទើបការផ្ដល់ប្រាក់លើកទឹកចិត្តគឺជារឿងធម្មតា នឹងជាការរំពឹងទុកផងដែរ។ ការផ្ដល់ប្រាក់ក្រៅមានចំនួនខុសៗគ្នាយ៉ាងខ្លាំង។ នៅប្រទេសអឺរ៉ុប ប្រាក់លើកទឹកចិត្តមានចាប់ពីប្រាំទៅដប់ភាគរយនៃតម្លៃជួល។ ប្រាក់ឱ្យក្រៅមានចំនួនច្រើនជាងនេះនៅសហរដ្ឋអាមេរិក និងនៅក្នុងតំបន់ការ៉ាប៊ីន។ គេត្រូវបានរំពឹងថានឹផ្ដល់ជូនបន្ថែមពីដប់ទៅម្ភៃភាគរយលើសេវាស្តង់ដារ។
- ការត្រឡប់ទៅផែដើមវិញ
គេអាចជ្រើសរើសនាវា និងផ្លូវធ្វើដំណើរ។ ប្រសិនបើគេសម្រេចចិត្តចាកចេញពីទូកនៅកន្លែងផ្សេងពីផែចេញដំណើរ នោះគឺត្រូវចំណាយប្រាក់ដើម្បីត្រឡប់ទៅផែដើមវិញ។ ចំណាយទាំងនេះរួមមាន ចំណាយលើប្រេងឥន្ធនៈសម្រាប់ធ្វើដំណើរមកផ្ទះ និងថ្លៃជួលសម្រាប់រយៈពេលធ្វើដំណើរដោយពុំគិតថាតើគេត្រឡប់ទៅផែដើម ឬទៅគោលដៅផ្សេងទៀតឡើយ។
- ការកក់ប្រាក់
ជាទូទៅ អ្នកមិនត្រូវការកក់ប្រាក់ឡើយ។ ប្រាក់កក់ត្រូវបានរក្សាទុកសម្រាប់ហេតុការណ៍បន្ទាន់ ឬបញ្ចប់កិច្ចសន្យា។ គួរចងចាំថា ម្ចាស់ទូកថ្មីអាចនឹងរំពឹងចង់បានប្រាក់កក់កាតព្វកិច្ចសម្រាប់ការខូចខាតដែលមិនអាចជៀសវាងបាន។ ថ្លៃចំណាយអាចមានចំនួនរហូតដល់ 10,000-20,000 អឺរ៉ូសម្រាប់ទូកធំដែលមានប្រវែងរហូតដល់ 60 ម៉ែត្រ។ ទាំងនេះគឺជាចំណាយជួលមូលដ្ឋាន។
ជម្រើសដែលតម្លៃធូរថ្លៃ
ប្រសិនបើអ្នកពុំមានលទ្ធភាពបង់ថ្លៃខ្ពស់ នោះទូកតូចដែលមានប្រវែងពី 15-20 ម៉ែត្រ គឺជាជម្រើសសមស្រប។ ទូកតូចមានតម្លៃជួលទាបជាង។ ជាទូទៅ ថ្លៃជួលមានចាប់ពី 1,500 ទៅ 5,000 អឺរ៉ូក្នុងមួយសប្ដាហ៍។ ដោយសារទូកតូចមាននាវិកតិចពីម្នាក់ទៅពីរនាក់ ទើបតម្លៃក៏ទាបជាងចាប់ពី 150-200 អឺរ៉ុក្នុងមួយថ្ងៃ។ ក្រៅពីនេះ ចំណាយលើអាហារមានចាប់ពី 200-300 អឺរ៉ូសម្រាប់មនុស្សម្នាក់។ ចំណាយបន្ថែមក៏មានចំនួនពី 50-100 ក្នុងអ្នកដំណើរម្នាក់ផងដែរ។
សេវាប្រណីតគឺត្រូវចំណាយខ្ពស់
ទោះបីយ៉ាងណា ប្រសិនបើអ្នកមិនចង់កាត់បន្ថយការសប្បាយសម្រាប់វិស្សមកាលរបស់អ្នក អ្នកអាចជួលទូកដែលវែងជាង។ នៅក្នុងករណីនេះ តម្លៃជួលក្នុងមួយសប្ដាហ៍មានចាប់ពី 16,000 អឺរ៉ូសម្រាប់ទូកដែលមានប្រវែង 20 ម៉ែត្រនៅក្នុងរដូវដែលមានភ្ញៀវតិច រហូតដល់ 600,000 អឺរ៉ូសម្រាប់ទូកដែលមានប្រវែង 60 ម៉ែត្រនៅក្នុងរដូវដែលមានភ្ញៀវច្រើន។ ក្រៅពីនេះ ក៏មានចំណាយបន្ថែមផងដែរ។ ភាគរយនៃចំណាយបន្ថែមមានរៀបរាប់នៅខាងលើ។
បន្ទាប់ពីបានដឹងអំពីជម្រើសតម្លៃទាំងអស់ហើយ គឺដល់ពេលដែលត្រូវជួលទូកជិះកម្សាន្តហើយ!
ScanMarine TM (Cofrance SARL) គឺជាជម្រើសដ៏ល្អបំផុត។ នេះគឺជាក្រុមហ៊ុនផ្ដល់សេវាអន្តរជាតិរុស្ស៊ី និងអង់គ្លេសលំដាប់កំពូលមកពីប្រទេសបារាំង និងមាននាវាកម្សាន្តធំៗ។ អ្នកអាចស្វែងរកជម្រើសដោយពិនិត្យមើលកាតាឡុករបស់យើង។ ក្រុមការងាររបស់យើងនឹងជួយអ្នកក្នុងការជ្រើសរើសទូកកម្សាន្តដែលល្អបំផុតប្រកបដោយផាសុកភាព និងជម្រើសតម្លៃផ្សេងៗដើម្បីឱ្យការធ្វើដំណើរកម្សាន្តរបស់អ្នកកាន់តែរីករាយអស្ចារ្យ។